ឈឹម ស៊ីថរ៖ «ខ្ញុំ​ជាប់​គុក» នៅពេល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​កម្មករ​និង​សហជីព

 

ឈឹម ស៊ីថរ៖ «ខ្ញុំ​ជាប់​គុក» នៅពេល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​កម្មករ​និង​សហជីព





រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងក្នុងពេលកូដកម្ម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១។ Photo: Reuters


ភ្នំពេញ — ស្រ្តី​មាឌ​តូច​ល្អិត អាយុ​ ៣៦ ឆ្នាំ​ ដែល​តែង​កាន់​មេក្រូ​ឈរ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាមទារឲ្យ​ក្រុម​ហ៊ុន​គោរព​សិទ្ធិ​ការងារ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ជា​ច្រើននាក់​ព្រួត​គ្នា​ចាប់​ឃាត់​ខ្លួនកាល​ពីរសៀល​ ​ថ្ងៃ​ទី​ ៤ ខែ​មករា ឆ្នាំ​២ ០២២ នៅ​ខាង​មុខ​ស្ថាន​ទូត​អូស្ត្រាលី ជិត​រដ្ឋសភាជាតិ។

ស៊ីថរ គឺ​ជា​ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។​ នាងត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម» បន្ទាប់​ពី​នាង​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ទាមទារ​ឲ្យក្រុម​ហ៊ុន​នេះ​ទទួល​យកបុគ្គលិក​ជាច្រើន​រយ​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញទាំង​បង្ខំ​ឲ្យ​ចូល​ធ្វើការ​វិញនិងផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀតដល់​បុគ្គលិក​។

​នេះ​មិនមែន​ជាលើកទី ​១ ទេ​ដែល​ ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​ទាមទារ​សិទ្ធិ និង​អត្ថប្រយោជន៍ឲ្យ​បុគ្គលិក។ ជារឿយៗ នាង​តែង​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការងារ និង​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ដោយសារ​ការ​ដឹកនាំ​ធ្វើ​កូដកម្ម។ នៅ​មុន​ពេល​មានការ​ចាប់​ខ្លួន ស៊ីថរ បាន​ថត​រូប​ដោយ​ដៃ​មាន​កាន់​ក្រដាស​មួយ​សន្លឹក​សរសេរ​ថា៖ «ខ្ញុំ​ជាប់គុក ដោយសារ​ទាមទារ​ឲ្យ​ណាហ្គា​គោរព​សិទ្ធិ​សហជីព»។


When meeting her in early Dec, she mentioned that her union decided to go on strike to demand proper solutions for labor disputes & she expected the arrest, yet she would not be afraid to stand up for her members’ rights. She & her members shall not be accused & arrested at all.

thaipresses.blogspot.com


Comments