វ៉ាក់សាំង COVID-19 វ៉ាក់សាំង COVID-19 មានប្រសិទ្ធភាព ហើយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុង ប្រទេសអូស្ត្រាលី។ នេះរួមទាំងមនុស្សដែលគ្មានកាត Medicare អ្នកមកលេងបរទេស និស្សិតអន្តរជាតិ កម្មករអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
វ៉ាក់សាំង COVID-19
វ៉ាក់សាំង COVID-19 មានប្រសិទ្ធភាព ហើយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុង ប្រទេសអូស្ត្រាលី។ នេះរួមទាំងមនុស្សដែលគ្មានកាត Medicare អ្នកមកលេងបរទេស និស្សិតអន្តរជាតិ កម្មករអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
តើខ្ញុំអាចទទួលបានវ៉ាក់សាំង COVID-19 បានទេ? តើខ្ញុំអាចកក់ការណាត់ជួបយ៉ាងដូចម្ដេច?
វ៉ាក់សាំង COVID-19 គឺឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលី សូម្បីតែអ្នកមិនមែនជាពលរដ្ឋអូស្ត្រាលី ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ក៏ដោយ។ នេះរាប់បញ្ចូលទាំងមនុស្សដែលមិនមានកាត Medicare ភ្ញៀវទេសចរបរទេស និស្សិតអន្តរជាតិ ពលករចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីដែលមានអាយុ 5 ឆ្នាំ និងអាយុលើសពីនេះ អាចកក់ការចាក់វ៉ាក់សាំងរបស់ពួកគេបាននៅពេលឥឡូវនេះ។
ការណាត់ជួបសម្រាប់កុមារដែលមានអាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ នឹងអាចរកបានចាប់ពីថ្ងៃទី 10 ខែមករា ឆ្នាំ 2022។ ប្រសិនបើអ្នកមិនអាចរកការណាត់ជួបដែលអ្នកចង់បានទេ សូមពិនិត្យមើលម្ដងទៀតនៅពេលក្រោយ ពីព្រោះការណាត់ជួបច្រើនទៀតនឹងមាន។
អ្នកអាចទទួលបានវ៉ាក់សាំង COVID-19 នៅឯ៖
- គ្លីនិកចាក់វ៉ាក់សាំងកុំមិនវែល (Commonwealth)
- កន្លែងពិនិត្យអ្នកជំងឺទូទៅដែលចូលរួម
- Aboriginal Controlled Community Health Services
- គ្លីនិកចាក់វ៉ាក់សាំងនៅតាមរដ្ឋ និងដែនដី ព្រមទាំង
- ឱសថស្ថាននានាដែលចូលរួម។
មិនមែនអ្នកផ្ដល់វ៉ាក់សាំងទាំងអស់អាចផ្ដល់ការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ទេ។
ដើម្បីរកមើលគ្លីនិកចាក់វ៉ាក់សាំងដែលនៅជិតបំផុតរបស់អ្នក និងកក់ការចាក់វ៉ាក់សាំងរបស់អ្នក សូមប្រើ ឧបករណ៍ស្វែងរកគ្លីនិកវ៉ាក់សាំង។ ប្រសិនបើអ្នកត្រូវការការបកប្រែតាមទូរសព្ទ ឬការបកប្រែផ្ទាល់មាត់នៅនឹងកន្លែងនៅឯការណាត់ជួបវ៉ាក់សាំងរបស់អ្នក សូមហៅទូរសព្ទទៅ Translating and Interpreting Service តាមលេខ 131 450។
ប្រសិនបើអ្នកមិនមានកាត Medicare
ប្រសិនបើអ្នកមិនមានកាត Medicare ទេ អ្នកអាចទទួលបានការចាក់វ៉ាក់សាំងរបស់អ្នកដោយឥតគិតថ្លៃ នៅឯ៖
- គ្លីនិកចាក់វ៉ាក់សាំងកុំមិនវែល (Commonwealth)
- គ្លីនិកចាក់វ៉ាក់សាំងនៅតាមរដ្ឋ ឬដែនដី ឬ
- ឱសថស្ថាននានាដែលចូលរួម។
គ្រូពេទ្យទូទៅមិនអាចគិតថ្លៃលើអ្នកសម្រាប់វ៉ាក់សាំងបានទេ។
ការទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នក
Australian Immunisation Register (AIR) គឺជាបញ្ជិកាចាក់ថ្នាំបង្ការថ្នាក់ជាតិ ដែលកត់ត្រាវ៉ាក់សាំងទាំងអស់ដែលបានផ្ដល់ទៅឱ្យមនុស្សទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី។ នេះរួមមានវ៉ាក់សាំង COVID-19, វ៉ាក់សាំងនានាដែលបានផ្ដល់ឱ្យនៅក្រោម National Immunisation Program និង វ៉ាក់សាំងដែលបានផ្ដល់ដោយឯកជន ដូចជាវ៉ាក់សាំងសម្រាប់គ្រុនផ្ដាសាយតាមរដូវ ឬ សម្រាប់ការធ្វើដំណើរ។
តើអ្នកអាចចូលប្រើប្រាស់ Immunisation History Statement របស់អ្នកយ៉ាងដូចម្ដេច?
តើអ្នកអាចចូលប្រើប្រាស់ Immunisation History Statement របស់អ្នក៖
- តាមអនឡាញ ដោយបង្កើតគណនី myGov account ផ្ទាល់របស់អ្នក ហើយបន្ទាប់មកចូលប្រើគណនី Medicare online account របស់អ្នក ឬ
- តាមរយៈកម្មវិធីទូរសព្ទចល័ត Express Plus Medicare mobile app។
ប្រសិនបើអ្នកមិនមានកាត Medicare ឬមិនមានសិទ្ធិចូលប្រើប្រាស់គណនី myGov ទេ អ្នកអាចចូលប្រើប្រាស់ Immunisation History Statement របស់អ្នកបានដោយ៖
- ស្នើសុំអ្នកផ្ដល់សេវាចាក់វ៉ាក់សាំងរបស់អ្នក ដើម្បីបោះពុម្ពវាមួយច្បាប់សម្រាប់អ្នក ឬ
- ដោយហៅទូរសព្ទទៅខ្សែទូរសព្ទសាកសួររបស់បញ្ជិកានៃការចាក់ថ្នាំបង្ការអូស្ត្រាលី តាមលេខ 1800 653 809 (8 ព្រឹក-5 ល្ងាច ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង AEST) និងស្នើពួកគេឱ្យផ្ញើសេចក្ដីថ្លែងរបស់អ្នកឱ្យអ្នកតាមបញ្ញើតាមប្រៃសណីយ៍។ វាចំណាយពេលរហូតដល់ 14 ថ្ងៃដើម្បីទៅដល់បញ្ញើប្រៃសណីយ៍។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីរបៀបដើម្បីទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នក សូមមើល គេហទំព័ររបស់ Services Australia។
ស្ត្រីដែលមានផ្ទៃពោះ បំបៅដោះកូន ឬគ្រោងមានផ្ទៃពោះ
ស្ត្រីដែលមានផ្ទៃពោះត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19។ ស្ត្រីដែលកំពុងព្យាយាមមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ក៏អាចទទួលវ៉ាក់សាំង បានដោយសុវត្ថិភាពផងដែរ។
ប្រសិនបើស្ត្រីដែលមានផ្ទៃពោះឆ្លង COVID-19 ពួកគេមានហានិភ័យនៃជំងឺធ្ងន់ធ្ងរកាន់តែខ្ពស់។ ទារកមិនទាន់កើតរបស់ពួកគេក៏មានហានិភ័យនៃការកើតមុនពេលកំណត់ ឬ ត្រូវការការព្យាបាលនៅមន្ទីពេទ្យផងដែរ។ នេះហើយជាមូលហេតុដែលការចាក់វ៉ាក់សាំង COVID-19 ត្រូវបានណែនាំសម្រាប់ស្ត្រីដែលមានផ្ទៃពោះទាំងអស់។
Royal Australian and New Zealand College of Obstetricians and Gynaecologists (RANZCOG) ព្រមទាំង Australian Technical Advisory Group on Immunisation (ATAGI) ណែនាំថា ស្ត្រីដែលមានផ្ទៃពោះត្រូវបាន ផ្ដល់ជូនវ៉ាក់សាំងម៉ាក Pfizer (Comirnaty) ឬវ៉ាក់សាំងម៉ាក Spikevax (Moderna) នៅដំណាក់កាលណាមួយនៃការមានផ្ទៃពោះ។
ប្រសិនបើអ្នកមានពិការភាព
មនុស្សមានពិការភាពមួយចំនួនមានហានិភ័យកាន់តែច្រើនក្នុងការធ្លាក់ខ្លួនឈឺខ្លាំង ប្រសិនបើពួកគេឆ្លង COVID-19។ ព័ត៌មានបន្ថែមអាចរកបាន អំពីរបៀបបែបដែលមនុស្សមានពិការភាព អាចចាក់វ៉ាក់សាំងបាន។
តើវ៉ាក់សាំងដំណើរការយ៉ាងដូចម្ដេច?
វ៉ាក់សាំងគឺជាឱសថដែលការពារអ្នកប្រឆាំងទល់នឹងជំងឺជាក់លាក់មួយចំនួន។ វ៉ាក់សាំងទាំងនោះបង្វឹកប្រព័ន្ធភាពសុំាំរបស់អ្នកឱ្យចងចាំ និងប្រឆាំងនឹងមេរោគ (វីរុស ឬបាក់តេរី) ដែលបណ្ដាលឱ្យកើតជំងឺនោះ។ វ៉ាក់សាំង COVID-19 ត្រូវបានផ្ដល់ដោយអ្នកជំនាញសុខភាពដែលមានបានបណ្ដុះបណ្ដាល តាមម្ជុលដែលចាក់ចូលទៅក្នុងដៃ។
វ៉ាក់សាំងគឺជាវិធីមួយមានសុវត្ថិភាពក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកដោយមិនបង្កឱ្យមានជំងឺទេ។ ក្រោយពីរដូសនៃវ៉ាក់សាំងរួចហើយ ប្រសិនបើអ្នកឆ្លងជំងឺ នោះវាទំនងជា ភាពធ្ងន់ធ្ងរនៃជំងឺមានកាន់តែតិច។
ដើម្បីរក្សាឱ្យអ្នក និងសហគមន៍របស់អ្នកមានសុវត្ថិភាពនៅមុន និងក្រោយការចាក់វ៉ាក់សាំង ជាការសំខាន់អ្នកត្រូវ៖
- នៅឱ្យឆ្ងាយពីមនុស្សផ្សេងទៀតចម្ងាយ 1.5 ម៉ែត្រ។ ជៀសវាងការចាប់ដៃ និងការប៉ះពាល់ផ្នែករាងកាយជាមួយមនុស្សនៅក្រៅគ្រួសាររបស់អ្នក
- ស្នាក់នៅផ្ទះប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនហើយត្រូវធ្វើតេស្តរក COVID-19។ អ្នកត្រូវតែស្នាក់នៅផ្ទះរហូតទាល់តែលទ្ធផលរបស់អ្នកត្រឡប់មកវិញ។
- លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ឬប្រើវត្ថុលាងដៃអនាម័យ និង
- ក្អក ឬកណ្ដាសចូលទៅក្នុងដៃរបស់អ្នក ឬចូលទៅក្នុងក្រដាសអនាម័យ។ បោះចោលក្រដាសអនាម័យចូលទៅក្នុងធុងសម្រាមភ្លាម។
វ៉ាក់សាំង COVID-19 សម្រាប់អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ
អ្នកអាចកក់ការចាក់វ៉ាក់សាំងសម្រាប់អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ ដោយប្រើ ឧបករណ៍ស្វែងរកគ្លីនិកវ៉ាក់សាំង។ ការណាត់ជួបសម្រាប់ពួកគេនឹងមានចាប់ពីថ្ងៃទី 10 ខែមករា ឆ្នាំ 2022។ ប្រសិនបើអ្នកមិនអាចរកការណាត់ជួបដែលអ្នកចង់បានទេ សូមពិនិត្យមើលម្ដងទៀតនៅពេលក្រោយ ពីព្រោះការណាត់ជួបច្រើនទៀតនឹងមាន។
កុមារដែលមានអាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ នឹងទទួលពីរដូសនៃវ៉ាក់សាំង COVID-19 ម៉ាក Pfizer សម្រាប់កុមារ។ ដូសទាំងនេះនឹងត្រូវបានផ្ដល់ឱ្យដោយមានគម្លាតពីគ្នា 8 សប្ដាហ៍ ប្រសិនបើអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមិនប្រាប់អ្នកអំពីចន្លោះពេលខុសពីនេះសម្រាប់កូនរបស់អ្នកទេ។
មួយដូសនៃវ៉ាក់សាំងនេះគឺមានចំនួនមួយភាគបីនៃទំហំដែលបានអនុម័តសម្រាប់មនុស្សដែលមានអាយុ 12 ឆ្នាំ និងអាយុលើសនេះ។
ការចាក់វ៉ាក់សាំងកុមារអាចជួយពន្យឺតការឆ្លងរាលដាលនៃ COVID-19 នៅក្នុងសហគមន៍។ វាក៏អាចជួយបញ្ឈប់វីរុសឆ្លងបន្តទៅសាច់ញាតិដទៃទៀតដូចជា បងប្អូនប្រុសស្រី និងជីដូនជីតាផងដែរ។
Therapeutic Goods Administration (TGA) បានអនុម័តវ៉ាក់សាំងម៉ាក Pfizer សម្រាប់កុមារដែលមានអាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2021។ ពួកគេបានធ្វើដូចនេះក្រោយពីពិនិត្យមើលដោយប្រុងប្រយ័ត្នលើព័ត៌មានទាំងអស់ ដើម្បីធ្វើឱ្យប្រាកដថាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ក្រុមអាយុនេះ។
ដូសទីបីនៃវ៉ាក់សាំង COVID-19 សម្រាប់មនុស្សដែលមានប្រព័ន្ធភាពសុំាខូច
អ្នកជំនាញក្នុងការចាក់ថ្នាំបង្ការរបស់ប្រទេសអូស្ត្រាលីគឺ Australian Technical Advisory Group on Immunisation (ATAGI) បានណែនាំដូសទីបីនៃវ៉ាក់សាំង COVID-19 សម្រាប់មនុស្សដែលមានអាយុចាប់ពី 12 ឡើងទៅដែលមាន ប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ។ មនុស្សដែលមានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ មានកម្រិតនៃភាពសុំាទាបជាងប្រជាជនផ្សេងទៀត។ ពួកគេចាំបាច់ត្រូវការដូសទីបីនេះដើម្បីទទួលបានការការពារដូចគ្នានឹងមនុស្សផ្សេងទៀតដែលទទួលបានពីពីរដូស។
អ្នកទាំងនោះដែលមានសិទ្ធិទទួលបានគួរតែចាក់ដូសទីបីរបស់ពួកគេ នៅចន្លោះពី ពីរទៅប្រាំមួយខែ ក្រោយដូសទីពីរនៃវ៉ាក់សាំង COVID-19 របស់ពួកគេ។
មនុស្សដែលមិនមានប្រព័ន្ធភាពសុំាខូចធ្ងន់ធ្ងរ មិនចាំបាច់ត្រូវការដូសទីបីនៃវ៉ាក់សាំង COVID-19 ទេនៅដំណាក់កាលនេះទេ ពីព្រោះពួកគេមានការការពារគ្រប់គ្រាន់រួចហើយពីវីរុសជាមួយនឹងពីរដូសនៃវ៉ាក់សាំង។
វ៉ាក់សាំង COVID-19 ដូសជំរុញ
ប្រសិនបើអ្នកមានអាយុ 18 ឆ្នាំ និអាយុលើសនេះ ហើយបានទទួលពីរដូសនៃវ៉ាក់សាំង COVID-19 របស់អ្នកយ៉ាងហោចណាស់ ប្ រាំ ខែកន្លងទៅ នោះអ្នកមានសិទ្ធិទទួលបានដូសជំរុញ។
ដូសជំរុញបង្កើនការការពាររបស់អ្នកប្រឆាំងទល់នឹង៖
- ការឆ្លងវីរុសដែលបណ្ដាលឱ្យកើតជំងឺ COVID-19
- ជំងឺធ្ងន់ធ្ងរ
- ការស្លាប់ពីជំងឺ COVID-19។
ខណៈដែលអ្នកមិនត្រូវទទួលដូសជំរុញ, ATAGI ណែនាំថាមនុស្សភាគច្រើនទទួលដូសជំរុញដើម្បីរក្សាការការពារប្រឆាំងទល់នឹង COVID-19។.
ការដាក់ឱ្យដំណើរការដូសជំរុញនឹងត្រូវបានផ្ដល់ជូនជាដំបូងដល់មនុស្សដែលត្រូវបានផ្ដល់អាទិភាពមុនគេនៅក្នុងកម្មវិធីដំណើរការចាក់វ៉ាក់សាំង រួមមាន៖
- មនុស្សដែលមានអាយុ 50 ឆ្នាំ និងអាយុលើសនេះ
- អ្នកស្នាក់នៅកន្លែងថែទាំមនុស្សចាស់ និងកន្លែងថែទាំជនពិការ
- មនុស្សពេញវ័យជាជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait Islander
- មនុស្សដែលមានហានិភ័យការងារកាន់តែកនើឡើងនៃ COVID-19។
សុវត្ថិភាពវ៉ាក់សាំង
រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាល (TGA) គឺជាក្រុមអ្នកវិទ្យាសាស្ត្រ និង អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលធ្វើនិយ័តកម្ម និងអនុម័តលើវ៉ាក់សាំង ឱសថ និងផលិតផលផ្នែកវេជ្ជសាស្ត្រផ្សេងទៀតសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ TGA មានស្តង់ដារ តឹងរឹងក្នុងការអនុញ្ញាតឱ្យវ៉ាក់សាំងនានាដែលនឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ ពួកគេអនុម័តតែវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពប៉ុណ្ណោះ។ នេះរួមមាន ទាំងវ៉ាក់សាំង COVID-19 ផងដែរ។
នៅពេលវ៉ាក់សាំងត្រូវបានអនុម័តសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីរួច TGA ពិនិត្យមើលគ្រប់កញ្ចប់នៃវ៉ាក់សាំងដើម្បីធានាគុណភាព។ TGA ក៏តាមដានយ៉ាងដិតដល់លើរបាយការណ៍នានាអំពីផល់ប៉ះពាល់ដែលសង្ស័យ។
វ៉ាក់សាំងដែលមាននៅក្នុងប្រទេសអូស្ត្រាលីគឺ៖
វ៉ាក់សាំងដែលអ្នកទទួលនឹងអាស្រ័យលើ៖
- ពេលណា និងនៅកន្លែងណាដែលអ្នកនឹងត្រូវចាក់វ៉ាក់សាំង
- គោលការណ៍ណែនាំផ្នែកគ្លីនិកដែលកំណត់ថាអ្នកណាដែលត្រូវណែនាំសម្រាប់វ៉ាក់សាំងនីមួយៗ។
ការសាកល្បងគ្លីនិកសម្រាប់វ៉ាក់សាំងទាំងនេះបង្ហាញថាវ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់អ្នកពីការឈឺធ្ងន់ធ្ងរ ឬការស្លាប់ពី COVID-19។ ការសាកល្បងទាំងនេះ ទាក់ទងនឹងអ្នកចូលរួមចំនួនដប់ពាន់នាក់ នៅទូទាំងពិភពលោក។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីវ៉ាក់សាំង នោះវេជ្ជបណ្ឌិត គិលានុប្បដ្ឋាកយិកា និងអ្នកជំនាញថែទាំងសុខភាព របស់អ្នកផ្សេងទៀត អាចជួយអ្នកបាន។ អ្នកក៏អាច ហៅទូរសព្ទទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណា (Coronavirus) និងវ៉ាក់សាំង COVID-19 ថ្នាក់ជាតិតាមលេខ 1800 020 080 សម្រាប់ព័ត៌មានបន្ថែម។ សម្រាប់សេវាកម្មបកប្រែ សូមហៅទូរសព្ទទៅលេខ 13 14 50។
ផលប៉ះពាល់ពីវ៉ាក់សាំង COVID-19 នានា
ថ្នាំទាំងអស់ រួមទាំងវ៉ាក់សាំងមានហានិភ័យ និងអត្ថប្រយោជន៍។ ជាធម្មតាផលប៉ះពាល់ មានលក្ខណៈស្រាល ហើយអាចមានរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ។
ដូចជាមួយវ៉ាក់សាំងណាមួយផ្សេងទៀតដែរ អ្នកអាចមានផលប៉ះពាល់ជាបណ្ដោះអាសន្នខ្លះក្រោយពីទទួលបានវ៉ាក់សាំង COVID-19។ ផលប៉ះពាល់ទូទៅ រួមមាន៖
- ការឈឺដៃនៅកន្លែងដែលម្ជុលបានចាក់ចូលទៅ
- ភាពនឿយហត់
- ឈឺក្បាល
- ការឈឺសាច់ដុំ និង
- គ្រុនក្ដៅ និងគ្រុនញាក់។
មនុស្សខ្លះនឹងជួបប្រទះរោគសញ្ញាដូចគ្រុន ដែលកើតចេញពីវ៉ាក់សាំង COVID-19។
ផលប៉ះពាល់ភាគច្រើនគឺស្រាល ហើយបាត់ទៅវិញនៅក្នុងរយៈពេល 1-2 ថ្ងៃ។ ដូចជាមួយថ្នាំ ឬវ៉ាក់សាំងណាមួយផ្សេងទៀតដែរ អាចមានផលប៉ះពាល់ដោយកម្រ និង/ឬមិនដឹង។
សូមជួបជាមួយវេជ្ជបណ្ឌិត ឬគិលានុប្បដ្ឋាយិការបស់អ្នក ឬទៅមន្ទីរពេទ្យដោយផ្ទាល់ ប្រសិនបើ៖
- អ្នកមានប្រតិកម្មដែលអ្នកគិតថាធ្ងន់ធ្ងរ ឬមិនបានរំពឹងទុក
- អ្នកមានការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់អ្នក ក្រោយការចាក់វ៉ាក់សាំង។
TGA បន្តតាមដានវ៉ាក់សាំងដើម្បីធានាសុវត្ថិភាព ក្នុងពេលដែលវ៉ាក់សាំងទាំងនោះ កំពុងត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអូស្ត្រាលី។ ព័ត៌មានបន្ថែមទៀតអំពីរបៀប ដែលប្រទេសអូស្ត្រាលីតាមដានសុវត្ថិភាពនៃវ៉ាក់សាំង និងរបៀបរាយការណ៍អំពីផលប៉ះពាល់ដែលសង្ស័យ មាននៅលើ គេហទំព័រ TGA។
ផលប៉ះពាល់ដោយកម្រ ក្រោយវ៉ាក់សាំង Vaxzevria (AstraZeneca)
វ៉ាក់សាំង AstraZeneca បង្ហាញថាមានការពាក់ព័ន្ធនឹងផលប៉ះពាល់ដោយកម្រ ហៅថា អាការៈនៃរោគការបំបែកកំណកឈាមជាមួយនឹងជំងឺដែលមានប្លាកែតថយចុះ (TTS)។ TTS គឺមានដោយកម្រ ហើយកើតឡើងរវាង 4-42 ថ្ងៃក្រោយការចាក់វ៉ាក់សាំង។
រោគសញ្ញានានាអាចរួមមាន ការឈឺពោះ និង/ឬឈឺក្បាលធ្ងន់ធ្ងរដែលមិនបាត់ទៅវិញទេ ក្រោយពិសាថ្នាំសម្រាលការឈឺចាប់ហើយ។ អ្នកគួរតែស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រភ្លាម ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ។
ព័ត៌មានបន្ថែមទៀតអំពីរោគសញ្ញា TTS មាននៅក្នុង សន្លឹកព័ត៌មានអំពីវ៉ាក់សាំង COVID-19 ម៉ាក AstraZeneca។
ផលប៉ះពាល់ដោយកម្រ ក្រោយវ៉ាក់សាំង Comirnaty (Pfizer) និងវ៉ាក់សាំង Spikevax (Moderna)
ជំងឺរលាកសាច់ដុំបេះដូង និងរោគរលាកស្រោមបេះដូង (ការរលាកបេះដូង) ត្រូវបានរាយការណ៍ក្រោយចាក់វ៉ាក់សាំង COVID-19 ម៉ាក Pfizer និង Moderna។ វាមានដោយកម្រ ហើយជាធម្មតាកើតឡើងក្រោយដូសទីពីរ។ វាទំនងជាកាន់តែកើតឡើងច្រើននៅក្នុងចំណោមបុរសដែលមានអាយុក្រោម 30 ឆ្នាំ។
ករណីភាគច្រើនគឺស្រាល ហើយមនុស្សបានជាសះស្បើយវិញបានលឿន។ រោគសញ្ញានានាអាចរួមមាន៖
- ការឈឺដើមទ្រូង
- សម្ពាធ ឬការមិនស្រណុកស្រួលនៅក្នុងទ្រូង
- ចលនាបេះដូងលោតរំលងមិនប្រក្រតី ឬ ‘ញ័រទ្រូង’
- ការខ្សោយចង់សន្លប់
- ដង្ហើមខ្លី ឬ
- ការឈឺចាប់នៅពេលដកដង្ហើម។
អ្នកគួរតែស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ។
តើខ្ញុំអាចជ្រើសរើសដើម្បីចាក់វ៉ាក់សាំងបានទេ?
រដ្ឋាភិបាលអូស្ត្រាលីមិនបានកំណត់ការចាក់វ៉ាក់សាំងថាចាំបាច់ទេ។
ទោះបីយ៉ាងណាក៏ដោយ បទបញ្ជាសុខាភិបាលសាធារណៈនៅតាមរដ្ឋ និងដែនដី អាចកំណត់ការចាក់វ៉ាក់សាំងថាជាការចាំបាច់នៅក្នុងកាលៈទេសៈជាក់លាក់មួយចំនួន។ ឧទាហរណ៍ សម្រាប់ប្រភេទការងារមួយចំនួន និងសម្រាប់សកម្មភាពសហគមន៍មួយចំនួន។
សូមពិនិត្យមើលបទបញ្ជាសុខាភិបាលសាធារណៈនៅតាមរដ្ឋ និងដែនដីរបស់អ្នកសម្រាប់ ព័ត៌មាន ដើម្បីស្វែងយល់ឱ្យដឹងថាការចាក់វ៉ាក់សាំងជាការចាំបាច់អនុវត្តនៅក្នុង កាលៈទេសៈរបស់អ្នកឬអត់។
ការជ្រើសរើសមិនមានវ៉ាក់សាំង COVID-19 នឹងមិនប៉ះពាល់ដល់សិទ្ធិទទួលបានរបស់គ្រួសារអ្នកសម្រាប់ Family Tax Benefit Part A , ឬជំនួយថ្លៃសេវាថែទាំកូនរបស់អ្នកទេ។
ការធ្វើដំណើរអន្តរជាតិ និងក្នុងស្រុក
រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសអំពី វិធានការណ៍សន្តិសុខព្រំដែនថ្មី ដើម្បីការពារប្រជាជននៅក្នុងប្រទេសអូស្ត្រាលីពីប្រភេទវីរុស Omicron។
ពលរដ្ឋអូស្ត្រាលី អ្នកស្នាក់នៅអចិន្ត្រៃយ៍ និងសមាជិកគ្រួសារជិតដិតដែលបានស្ថិតនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់នៃ Omicron នៅក្នុងរយៈពេល 14 ថ្ងៃ មុនការធ្វើដំណើររបស់ពួកគេអាចត្រូវបានអនុញ្ញាតិឱ្យត្រឡប់មកវិញបាន ប៉ុន្តែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃនៅក្នុងកន្លែងដែលមានការគ្រប់គ្រង។
សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើដំណើរអន្តរជាតិ សូមចូលមើល www.australia.gov.au/international-travel ឬ គេញទំព័រ COVID-19 របស់ក្រសួងមហាផ្ទៃ (Department of Home Affairs)។
នៅមុនពេលអ្នកធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយទៀត សូមពិនិត្យមើលគេហទំព័រ នៅតាមរដ្ឋ និងដែនដីនៅតាមមូលដ្ឋានរបស់អ្នក សម្រាប់ព័ត៌មានអំពីការដាក់កំហិតលើការធ្វើដំណើរ៖
- Australian Capital Territory COVID-19
- New South Wales COVID-19
- Northern Territory COVID-19
- Queensland COVID-19
- South Australia COVID-19
- Tasmania COVID-19
- Victoria COVID-19
- Western Australia COVID-19
កន្លែងដែលត្រូវទៅសម្រាប់ព័ត៌មានដែលទុកចិត្ត
ជាការសំខាន់ត្រូវបន្តទទួលបានព័ត៌មានអំពីកម្មវិធីចាក់វ៉ាក់សាំង COVID-19 តាមប្រភពនានាដែលគួរឱ្យទុកចិត្ត និងផ្លូវការ។
សម្រាប់ព័ត៌មានដែលមានមូលដ្ឋាន និងភស្តុតាងត្រឹមត្រូវអំពីវ៉ាក់សាំង COVID-19 សូមចូលមើល ទំព័រព័ត៌មានមិនពិតនៃក្រសួងមហាផ្ទៃ (Home Affairs)។ ចម្លើយចំពោះ សំណួរទូទៅស្ដីពីវ៉ាក់សាំង COVID-19 មាន ជា 63 ភាសា នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល។
អ្នកក៏អាចហៅទូរសព្ទទៅខ្សែទូរសព្ទជំនួយវីរុសកូរ៉ូណា (Coronavirus) និងវ៉ាក់សាំង COVID-19 ថ្នាក់ជាតិតាមលេខ 1800 020 080។ សម្រាប់សេវាកម្មបកប្រែ សូមហៅទូរស័ព្ទទៅលេខ 131 450។
Comments
Post a Comment