ខ្មែរ | ព័ត៌មាន​ថ្មីៗ | សេដ្ឋកិច្ច កម្ពុជា​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ រឿង​កម្មករ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដ៏​គ្រោះថ្នាក់

 ខ្មែរ | ព័ត៌មាន​ថ្មីៗ | សេដ្ឋកិច្ច

កម្ពុជា​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ រឿង​កម្មករ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដ៏​គ្រោះថ្នាក់

រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​ណា​មួយ​នៅឡើយ​ ជុំវិញ​រឿង​កម្មករ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដ៏​គ្រោះថ្នាក់​នៅ​ឡើយ​ទេ។



សារ​ព័ត៌មាន​ក្នុង​ស្រុក (ភ្នំពេញប៉ុស្តិ៍បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋលេខាធិការ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​អ្នកស្រី មឹន មាណវី មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ ខែធ្នូ​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែរ តែ​រឿង​គ្រោះថ្នាក់​កម្មករ​នេះ នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។

បញ្ហា​សុវត្ថិភាព​កម្មករ​នេះ ត្រូវ​បាន​គេ​លើក​យក​ពិភាក្សា​គ្នា ក្នុងវេទិកាថ្នាក់​និពន្ធ​នាយក​សារ​ព័ត៌មាន ស្ដីពី​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​កម្មករ​និយោជិត​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ ខែធ្នូ។ វេទិកា​នេះ រៀបចំ​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​អាមេរិក យូអេសស្អេត (USAID)។ អ្នក​ចូលរួម​ក្នុង​វេទិកា​នេះ រួម​មាន តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ រដ្ឋាភិបាល សហជី


ព សមាគម​អ្នក​បើកបរ និង​ភាគី​ពាក់ព័ន្ធ។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី រក​ឃើញ​ថា ក្នុង​ឆ្នាំ២០២០ គ្រោះថ្នាក់​ចរាចរណ៍ ៥៥ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ។ ក្នុង​នោះ​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ១៨៣ ករណី​ក្នុង​មួយ​ខែ និង​ស្លាប់​កម្មករ ៣០នាក់ និង​របួស​ធ្ងន់​ជាង ៤៦៧នាក់។


កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​​ដោយរ៉ឺម៉ក​ម៉ូតូ នៅ​តាម​ផ្លូវ​ជាតិ​លេខ ៣ សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មន្រ្តី​សហជីពធ្លាប់​បាន​ស្នើសុំ​ជា​ច្រើន​លើក​ច្រើន​គ្រា ឲ្យ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ដោះស្រាយ និង​ជួយ​សម្រួល​យ៉ាង​ណា ឲ្យ​កម្មករ​រោងចក្រអាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ដោយ​មិន​ត្រូវ​ឈរ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ដែល​ប្រថុយ​គ្រោះថ្នាក់​ធ្ងន់ និង​ច្រើន​គ្នា ពេល​រថយន្ត​ដឹក​ពួក​គាត់ មាន​គ្រោះថ្នាក់​ជា​យថាហេតុ។ កាល​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ-១៩ ដំបូងៗ ពួក​គាត់​បាន​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​បារម្ភ​ខ្លាច​កម្មករ​ឆ្លង​ជំងឺ​នេះ។ ប៉ុន្តែ រដ្ឋាភិបាល​បណ្ដោយ​ឲ្យ​កម្មករ បន្ត​ជិះ​ប្រជ្រៀត​គ្នា​តាម​យថាកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

thaipresses.blogspot.com

Comments